នៅថ្ងៃចន្ទ-អង្គារ ៩-១០រោច ខែបុស្ស ឆ្នាំម្សាញ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី "កម្មវិធីអប់រំ និងលទ្ធផលអនុវត្តគម្រោងពន្លកមូលនិធិ ស.ជ.ប.ដ." ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក របស់សាកលវិទ្យាល័យជាតិបាត់ដំបង តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង អង្គការ និងវិទ្យាល័យដៃគូ ប្រមាណ ១០២នាក់ ក្នុងគោលបំណង៖
១.ផ្សាព្វផ្សាយលទ្ធផលគម្រោងស្រាវជ្រាវការអភិរក្ស និងពង្រឹងពូជកេសរកូលព្រៃតាមបច្ចេកទេសជាលិកាវប្បកម្មរុក្ខជាតិ
២.ផ្សព្វផ្សាយលទ្ធផលគម្រោងស្រាវជ្រាវផលិតកម្មផ្សិតចំបើងតាមរយៈការកំណត់កត្តាបរិស្ថាន និងបច្ចេកទេសបណ្ដុះក្នុងរោងតាមបែបស្ទឹម និងនិរន្តរភាពមេផ្សិត
៣.ផ្សព្វផ្សាយស្រាវជ្រាវប្រសិទ្ធភាពសេដ្ឋកិច្ចលើការចិញ្ចឹមត្រីទីឡាបព្យាក្រហម ក្នុងប្រព័ន្ធទឹកនឹង ដោយប្រើទឹកភ្លៀងសិប្បនិម្មិត
៤.ផ្សព្វផ្សាយលទ្ធផលគម្រោងស្រាវជ្រាវការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលដើម្បីឆ្លើយតបនឹងតម្រូវការកសាងសមត្ថភាពមន្រ្តី និងបុគ្គលិកទទួលបន្ទុកធានាគុណភាពផ្ទៃក្នុងនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជាឆ្នាំ២០២៥៕