នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២៦, លោក យក់ រិទ្ធិយា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង ព្រមទាំង លោកអនុប្រធានការិយាល័យ ១រូប បានចូលរួមពិនិត្យ និងប្រគល់-ទទួលលើគម្រោងមូលនិធិស្រុកឆ្នាំ២០២៦ របស់ស្រុករុក្ខគិរី ខេត្តបាត់ដំបង លើការងារជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ ០១ខ្សែ និងការដាក់លូកាត់ផ្លូវ ចំនួន០៣កន្លែង និងការងារស្ដារប្រឡាយដី ០១ខ្សែ ព្រមទាំងដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង។
ដោយដំណើរការនៃការប្រគល់-ទទួលត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗដូចខាងក្រោម៖
១-ការបង្កើតគណៈកម្មាធិការ៖ រដ្ឋបាលស្រុកត្រូវបង្កើតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃដើម្បីពិនិត្យលើសំណុំបែបបទនៃការសាងសង់
២-ការចុះត្រួតពិនិត្យផ្ទាល់៖ ក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញត្រូវចុះពិនិត្យមើលគុណភាពសំណង់ ទំហំ និងទីតាំងជាក់ស្តែង ធៀបនឹងលក្ខខណ្ឌបច្ចេកទេសក្នុងកិច្ចសន្យា
៣-កំណត់ហេតុប្រគល់-ទទួល៖ បើការសាងសង់អនុវត្តបានត្រឹមត្រូវ ភាគីទាំងពីរ (រដ្ឋបាលស្រុក និងក្រុមហ៊ុនទទួលការ) ត្រូវចុះហត្ថលេខាលើ កំណត់ហេតុប្រគល់-ទទួលបច្ចេកទេស៕