ជ្រើសរើសភាសា: Khmer Khmer English English
ការរៀបចំសណ្តាប់ធ្នាប់ផ្សារធំ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមេសា ឆ្នាំ ២០២៦

បាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បតិ្តរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់ផ្សារធំ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាលទ្ធផលនៃកិច្ចប្រជុំ៖
- តម្រូវឲ្យម្ចាស់វិនិយោគបង្កើតក្រុមសន្តិសុខ និងក្រុងការងារអនាម័យ
- រដ្ឋបាលខេត្តត្រូវរៀបចំគណៈកម្មាផ្សារថ្មីឡើងវិញ
- ដាក់ស្លាកសញ្ញាហាមថត និងគូសគំនូរសម្រាប់ឲ្យរថយន្តចត និងត្រូវចតនៅចំណតមុខផ្សារដែលរដ្ឋបាលខេត្តបានរៀបចំ
- ជូនដំណឹងដល់អាជីវករលក់ដូរផ្លូវឲ្យចូលលក់ត្រឹមខឿនផ្សារ៕

ព័ត៌មានទាក់ទង