ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត របស់មន្ទីរផែនការខេត្តបាត់ដំបង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង, នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ក្រោមការរៀបចំដោយមន្ទីរផែនការខេត្តបាត់ដំបង និងដឹកនាំដោយ លោក អ៊ីុវ កុសល ប្រធានមន្ទីផែនការខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តបាត់ដំបង។ កម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំអគារ E រដ្ឋបាលខេត្តបាត់ដំបង និងមានការរអញ្ជើញចូលរួមពី លោក លោកស្រី តំណាងទីចាត់ការផែនការនិងវិនិយោគខេត្ត លោក លោកស្រី ប្រធាន អនុប្រធានតំណាង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ប្រធានការិយាល័យផែនការគាំទ្រឃុំសង្កាត់ក្រុងស្រុក និងមន្ត្រីជំនាញនៃមន្ទីរផែនការខេត្ត ប្រមាណ ៦៩នាក់ ក្នុងនោះស្រី២០នាក់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តបាត់ដំបង ជូនដល់មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុង/ស្រុក ប្រធានការិយាល័យផែនការគាំទ្រ ឃុំ/សង្កាត់/ក្រុង/ស្រុក៕

ព័ត៌មានទាក់ទង