ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជាមួយសមាជិកគណៈកម្មការប្រតិបត្តិសមាគម តាមរយៈ Video conference system (ZOOM App)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភះ ឆ្នាំ ២០២៦

(បាត់ដំបង)៖ នារសៀលថ្ងៃច័ន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំ សមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video conference system (ZOOM App) ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្ដីរាជការ អមដោយ ឯកឧត្តម លោកជំទាវ លោក-លោកស្រីអនុប្រធាន សមាជិក-សមាជិកាសមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​ អង្គប្រជុំបានពិភាក្សាអំពី៖
១.​  ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល 
២. ពិនិត្យសេចក្ដីព្រាងសៀវភៅយុទ្ធសាស្រ្តនិងចក្ខុវិស័យ
៣. វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធគ្រប់គ្រង ស.ស.ម.ស.ហ.វ តាមបច្ចេកវិទ្យាឌីជីថល 
៤. ផ្សេងៗ៕

ព័ត៌មានទាក់ទង