ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើស្ថានភាព និងតម្រូវការជាក់ស្ដែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ ២០២៦

នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស.២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំពិភាក្សាលើស្ថានភាព និងតម្រូវការជាក់ស្ដែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ កិច្ចប្រជុំនេះ ធើ្វឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន ព្រមជាមួយបណ្ដាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ផងដែរ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្នុងគោលបំណងអនុវត្តវិធានការបន្ទាន់ឆ្លើយតបចំពោះការបាត់បង់ក្របខណ្ឌមន្ត្រីរាជការនៅបណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដោយកត្តាចូលនិវត្តន៍ មរណភាព លាឈប់ និងស្ថានភាពប្រែប្រួលរដ្ឋបាលផ្សេងៗជាដើម ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការកំណត់ឱ្យច្បាស់លាស់អំពីតម្រូវការធនធានមនុស្ស ធៀបនឹងទំហំការងាររបស់អង្គភាពជាក់ស្តែង ដើម្បីអនុវត្តមុខងារភារកិច្ចនិងធានានិរន្តរភាពការងាររបស់បណ្តាអង្គភាព៕

ព័ត៌មានទាក់ទង