ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាស្តីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុកនិងការនាំចេញ នៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ.ស.២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំ និងចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុកនិងការនាំចេញ ក្រោមការដឹកនាំរបស់ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។​ កិច្ចប្រជុំនេះ ធើ្វឡើងនៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពី ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លោកស្រី តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ និងមានការចុះជួបសហគ្រាសផលិតជីសរីរាង្គ ប៊ុត សុធី ដោយផ្ទាល់ បន្ទាប់ពី កិច្ចប្រជុំពិភាក្សានេះរួចរាល់ ។ 
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្នុងគោលបំណងសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ ក្នុងខេត្តបាត់ដំបង រួមមាន៖
- វាយតម្លៃស្ថានភាពផលិតកម្មចំណីសត្វ និងជីកសិកម្ម
- វិភាគសមត្ថភាពផលិត បរិមាណផល
- សិក្សាវត្ថុធាតុដើម ខ្សែសង្វាក់ផ្គត់ផ្គង់ និងថ្លៃដើមផលិតកម្ម
- តម្រូវការប្រើប្រាស់ និងការផ្គត់ផ្គង់ចំណីសត្វ និងជីកសិកម្ម
- វិភាគលើស្ថានភាពពាណិជ្ជកម្ម និងសក្តានុពលទីផ្សារ
- កំណត់បញ្ហាប្រឈម និងផ្តល់អនុសាសន៍គោលនយោបាយសម្រាប់លើកកម្ពស់ផលិតកម្មក្នុងស្រុក និងការនាំចេញ៕

ព័ត៌មានទាក់ទង