នៅថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំកាល២០២៤ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធលើដីរដ្ឋទូទាំងខេត្តបាត់ដំបង (កិច្ចប្រជុំនេះ រៀបចំធ្វើឡើងមានរយៈពេល ៣ថ្ងៃ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥) ។ ក្នុងកិច្ចប្រជុំនេះដែរ ដោយមានការចូលរួមពី អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ-អង្គភាពជំនាញ លោក លោកស្រី តំណាងរដ្ឋបាលក្រុង-ស្រុក ទាំង១៤ផងដែរ ។ ក្នុងកិច្ចប្រជុំនេះ គឺផ្ដោតទៅលើ ការជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំកាល២០២៤ និងការធ្វើប័ណ្ណកម្មសិទ្ធរលើដីរដ្ឋទូទាំងខេត្តបាត់ដំបង ៕