នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា គ.ស. ២០២៥ បរិវេណវត្តពោធិ៍ក្នុង ខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមទិវាជាតិ នៃការចងចាំ ២០ ឧសភា របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា នេះដែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយព្រះសង្ឃ មន្រ្តីរាជការ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភានេះ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរំលឹកដល់ប្រជាជនកម្ពុជា ដែលបានពលីជីវិត ក្នុងសម័យប្រល័យពូជសាសន៍ (រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ) ផងដែរ ៕