ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយណែនាំពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ និងការជំរុញការចុះបញ្ចីធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋជូនដល់ មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៦ (នាពេលរសៀល)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៦

(បាត់ដំបង)៖ នារសៀលថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយណែនាំពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ និងការជំរុញការចុះបញ្ចីធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋជូនដល់ មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៦។

សិក្ខាសាលាផ្សព្វផ្សាយនេះ ដឹកនាំដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលប្រព្រឹត្តធ្វើនៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ សិក្ខាសាលាផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួម ពីលោក លោកស្រី តំណាងរតនាគារខេត្ត, លោក លោកស្រី តំណាងមន្ទីររៀបចំដែនដី​នគរូបនីយកម្ម​សំណង់​ និងសុរិយោដី និងលោក លោកស្រី តំណាងឃុំចំនួន ១០៣ឃុំចូលរួមផងដែរ៕

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំដើម្បីកំណត់ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលា នៃការអនុវត្តពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ និងការជំរុញការចុះបញ្ចីធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋជូនដល់ លោក លោកស្រី តំណាងឃុំចំនួន ១០៣ឃុំ៕

ព័ត៌មានទាក់ទង