ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពី ការតម្រង់ទិសលើការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី-ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០២ ខែកក្កដា ឆ្នាំ ២០២៦

ខេត្តព្រះសីហនុ, នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០២៦​ នៅខេត្តព្រះសីហនុ, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន អមលោកស្រីអនុការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាស្តីពី ការតម្រង់ទិសលើការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា​អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងលោក លោកស្រីតំណាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី-ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។ សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណង ការចែករំលែកបទពិសោធន៍ស្តីពីការប្រមូលទិន្នន័យ និងចងក្រងស្ថិតិ : 
-ចែករំលែកការយល់ដឹងអំពីច្បាប់ស្ថិតិ និង ក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធ
-ចែករំលែកបទពិសោធន៍នៃការប្រមូលរៀបចំចងក្រង ស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ពង្រឹងកិច្ចសហការជាមួយស្ថាប័នផលិតស្ថិតិ ផ្លូវការថ្នាក់មូលដ្ឋាន
-សម្រួចទស្សនាទានក្នុងការរៀបចំស្ថិតិផ្លូវការថ្នាក់មូលដ្ឋាន៕

ព័ត៌មានទាក់ទង