ជ្រើសរើសភាសា: Khmer Khmer English English
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីស្រុកសំពៅលូន និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ (អូរអន្លក់) ស្រុកកំរៀង
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥

នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅសាលាស្រុកសំពៅលូន, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣)ស្រុកសំពៅលូន និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុំ(អូរអន្លក់)ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលស្រុក ឃុំ សង្កាត់ និងប្រជាជនផងដែរ ៕

ព័ត៌មានទាក់ទង