ជ្រើសរើសភាសា: Khmer Khmer English English
ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្សារបឹងឈូក ខេត្តបាត់ដំបង
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ ២០២៥

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ , លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្សារបឹងឈូក ខេត្តបាត់ដំបង ដើម្បីពន្លឿនការងារសាងសង់ ឱ្យបានលឿនឆាប់រួចរាល់ និងបានចុះពិនិត្យតូបលក់ដូរជុំវិញផ្សារដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អប្រសើរផងដែរ ៕

ព័ត៌មានទាក់ទង