ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែនកម្ពុជា-ថៃ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៩ ខែមករា ឆ្នាំ ២០២៦

នាថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចូលរួមក្នុងកម្មវិធីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែនកម្ពុជា-ថៃ នៅស្រុករុក្ខគីរី ស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមការដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។ នៅកម្មវិធីចុះជួបសំណេះសំណាលនេះដែរ ដោយមាន៖
- ប្រជាការពារ និងពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៥០គ្រួសារ នៅស្រុករុក្ខគិរី។
- ប្រជាការពារ និងពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៣០០គ្រួសារ នៅស្រុកមោងឬស្សី។
- ប្រជាការពារ និងពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៥០គ្រួសារ នៅស្រុកគាស់ក្រឡ៕

ព័ត៌មានទាក់ទង