ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្តីពី “គណនេយ្យសាធារណៈ“ សម្រាប់រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង, នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្តីពី “គណនេយ្យសាធារណៈ“ សម្រាប់រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង-ស្រុក នៃខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ក្រោ​មធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។​ 

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង​ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងជាតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោក លោកស្រី រដ្ឋបាលក្រុង-ស្រុក នៃខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ផងដែរ។ 

សម្រាប់​វគ្គបណ្តុះបណ្តាល និងវិក្រឹតការ​ស្តីពីគណនេយ្យសាធារណៈ​នេះ មាន​ប្រធានបទសំខាន់ៗដែលសិក្ខាកាមត្រូវសិក្សា និងស្វែងយល់រួមមាន៖
១-ការអនុវត្តនីតិវិធីនៃការទូទាត់ថវិកា៖ យល់ដឹងពីការប្រើប្រាស់ប្រាក់បុរេប្រទាន ប្រាក់កម្រិត និងការទូទាត់ផ្សេងៗឲ្យស្របតាមច្បាប់ការគ្រប់គ្រង 
២-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ៖ ការចងក្រងឯកសារគណនេយ្យ ការកត់ត្រា និងការធ្វើរបាយការណ៍បិទបញ្ជីឱ្យបានត្រឹមត្រូវតាមស្តង់ដារ
៣-ក្រមសីលធម៌ និងការទទួលខុសត្រូវ៖ ការពង្រឹងតួនាទីភារកិច្ចរបស់រជ្ជទេយ្យករ ដើម្បីធានានូវតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិការដ្ឋ៕

ព័ត៌មានទាក់ទង