នាព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យឯកសារសម្រាប់ការស្នើសុំជម្រះលើកទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពី ប្រតិភូនាយកដ្ឋានបណ្ណសារ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
កិច្ចប្រជុំនេះដែរ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលា នៃការអនុវត្តពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការស្នើសុំជម្រះឯកសារលើកទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារខេត្ត៕