ពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤
នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលបេតុងប្រវែង៧៧៥ម៉ែត្រ ទទឹង១២ម៉ែត្រ និងស្ថាបនាលូទឹកភ្លៀងបណ្តោយផ្លូវ មុខកាត់១ម៉ែត្រសងខាងផ្លូវ ប្រវែង១៧៥៦ម៉ែត្រ អណ្តូងលូចំនួន៦២កន្លែង និងខឿនបេតុងចិញ្ចើមផ្លូវប្រវែង១៨២០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
ព័ត៌មានទាក់ទង