ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០២១ សហវ.សរ.អថ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ 

កិច្ចប្រជុំផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ., តំណាងអគ្គនាយកដ្ឋានថវិកា និង តំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត សរុប ១៣៥ នាក់ ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួល របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង និង អគ្គនាយកដ្ឋានថវិកា ក្នុងគោលដៅបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តថវិកាឆ្នាំ២០២៦ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបង្កើនគណនេយ្យភាពរបស់អង្គភាពថវិកានៃ កសហវ. តាមរយៈការបញ្ជ្រាបការយល់ដឹង ឱ្យកាន់តែទូលំទូលាយ ជូនដល់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើ៖
១). លក្ខខណ្ឌ និង វិធានការចំាបាច់នានា ក្នុងការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៦ 
២). ការប្រែប្រួលថ្មីនៃវិធាន និង នីតិវិធី សម្រាប់ការអនុវត្តថវិកាក្នុងឆ្នាំ២០២៦ ។

ព័ត៌មានទាក់ទង