ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រឹសអង្គរ ខេត្តសៀមរាប, លោកស្រី ហេង សុទុនី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមន្ត្រីជំនាញ ១រូប បានចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពី ”វិធីសាស្ត្រតាមដាន និងវាយតម្លៃ” ក្រោមអធិបតីភាព ឯកឧត្ដម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក។
ក្នុងគោលបំណងពិនិត្យលើ៖
- ក្របខ័ណ្ឌ និងវិធីសាស្រ្តនៃការតាមដាន និងវាយតម្លៃ គណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា អគ្គលេខាធិការដ្ឋាន (គ.ជ.ផ.ក) ។
- ក្របខ័ណ្ឌ និងវិធីសាស្ត្រនៃការតាមដាន និង វាយតម្លៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
- ក្របខ័ណ្ឌ និងវិធីសាស្រ្តនៃការតាមដាន និងវាយតម្លៃរបស់ក្រសួងផែនការ ។
- ទស្សនាទាន និងសនិទានអំពីគុណភាពទិន្នន័យ៕