ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ ២០២៦

បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីសំណេះសំណាលនេះដែរ ប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពីតំណាង លោក លោកស្រីប្រធានរតនាគារ, តំណាង លោក លោកស្រីប្រធានសាខាពន្ធដារខេត្ត និងនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ ក្នុងខេត្តបាត់ដំបងផងដែរ៕

ព័ត៌មានទាក់ទង