ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានថ្មីៗ អំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង



កិច្ចប្រជុំដើម្បីចុះពិនិត្យ និងប្រគល់-ទទួលលទ្ធផលការងារគម្រោងមូលនិធិស្រុកឆ្នាំ២០២៦
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦, លោក យក់ រិទ្ធិយា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ អមលោកអនុប្រធានការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំដើម្បីចុះពិនិត្យ និងប្រគល់-ទទួលលទ្ធផលការងារគម្រោងមូលនិធិស្រុកឆ្នាំ២០២៦ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងមានការចុះពិនិត្យផ្ទាល់លើការងារជួសជុលផ្លូវបេតុងអាមេចំនួន ០១ខ្សែប្រវែង នៅឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីចំណតរថយន្តស្រុកបវេល ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ អមមន្ត្រីជំនាញ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកបវេល ចុះពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីចំណតរថយន្តស្រុកបវេល ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីចំណតរថយន្ត នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមមន្ត្រីជំនាញ ១រូប បានចុះពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីចំណតរថយន្ត នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។​ 
ក្នុងគោលបំណង ទៅលើ៖ 
- ចំណតរថយន្ត៖ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ, តម្លៃភាស៊ីមិនឱ្យលើសតម្លៃក្នុងសៀវភៅបន្ទុក, មិនយកភាស៊ីរថយន្តដែលឆ្លងកាត់, ឯកសណ្ឋាន និងប័ណ្ណសម្គាល់ភ្នាក់ងារប្រមូលភាស៊ី ។
- ភាស៊ីផ្សារ៖ តម្លៃភាស៊ីមិនឱ្យលើសតម្លៃក្នុងសៀវភៅបន្ទុក, អនាម័យផ្សារ, ឯកសណ្ឋាន និងប័ណ្ណសម្គាល់ភ្នាក់ងារប្រមូលភាស៊ី ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃពុធ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងគោលបំណង ផ្ដោតលើការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរ បានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នាដោយផ្អែកលើគោលការណ៍ច្បាប់ រៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោយពីមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់មានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្ដីពីការចុះតាមដាន និងស្រង់ថ្លៃទំនិញ និងសេវាលើទីផ្សារតាមបណ្តាខេត្តប្រចាំត្រីមាស សម្រាប់ឆ្នាំ២០២៦
ខេត្តបាត់ដំបង, នារសៀលថ្ងៃអង្គារ​ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំស្ដីពីការចុះតាមដាន និងស្រង់ថ្លៃទំនិញ និងសេវាលើទីផ្សារតាមបណ្តាខេត្តប្រចាំត្រីមាស សម្រាប់ឆ្នាំ២០២៦ នៅសាលប្រជុំអគារចាស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីប្រតិភូក្រុមការងារ នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងមានការចុះស្រង់ថ្លៃទំនិញ និងសេវាដោយផ្ទាល់ ចំនួន ២ទីតាំង (ឡេង សេងណា លក់គ្រឿងសំណង់គ្រប់ប្រភេទ និងមជ្ឈមណ្ឌល Globalhouse) ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាដើម្បីសិក្សាពីបញ្ហាប្រឈមក្នុងការរៀបចំបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង-ថយចុះ) ឆ្នាំ២០២៥
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃច័ន្ទ​ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីសិក្សាពីបញ្ហាប្រឈមក្នុងការរៀបចំបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង-ថយចុះ) ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ ព្រមទាំងលោកអនុប្រធានមន្ទីរ និងមន្ត្រីរាជការក្នុងការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពីតំណាង លោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង/ស្រុក និងលោក លោកស្រី ជំនួយការឃុំមួយចំនួនផងដែរ។
ក្នុងគោលបំណង ជំរុញ និងពិភាក្សាជាមួយ លោក លោកស្រី តំណាងក្រុង-ស្រុក ឃុំ-សង្កាត់ ដែលមិនទាន់បានធ្វើ ឬកំពុងធ្វើ ដើម្បីសិក្សាពីបញ្ហាប្រឈមក្នុងការរៀបចំបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង-ថយចុះ) ឆ្នាំ២០២៥៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២៦ របស់ខេត្តបាត់ដំបង នៅផ្សារថ្មីខេត្តបាត់ដំបង
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃសុក្រ​ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន អមលោកស្រី អនុការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចុះស្រង់ថ្លៃទំនិញជាអាហារមូលដ្ឋានប្រចាំសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២៦ របស់ខេត្តបាត់ដំបង នៅផ្សារថ្មីខេត្តបាត់ដំបង។ 
ក្នុងគោលបំណង តាមដានបម្រែបម្រួលតម្លៃ, វាស់វែងកម្រិតអតិផរណា, វាយតម្លៃការផ្គត់ផ្គង់ និងមានជារបាយការណ៍ ជូនអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះស្រង់ស្ថិតិ ផ្សារ(តូប-រាន) ចំណតរថយន្ត និងសត្តឃាតដ្ឋាន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមមន្ត្រីជំនាញ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានស្រុក ចុះស្រង់ស្ថិតិ ផ្សារ(តូប-រាន) ចំណតរថយន្ត និងសត្តឃាតដ្ឋាន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ តាមរយៈ Video Conference (ZOOM)
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ តាមរយៈ Video Conference (ZOOM)។ កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦​ តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ»
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ  និងសមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កម្មវិធីនេះ ក៏មានការបញ្ចាំងវីដេអូស្ដីពី “សមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ ក្នុងវិស័យបរធនបាលកិច្ច”, ពិធីប្រគល់ពានរង្វាន់ និងបណ្ណសរសើរជូនដល់ប្រតិបត្តិករ បុគ្គលផ្ដល់សេវាពាក់ព័ន្ធ ដៃគូសហប្រតិបត្តិការ និងអង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៥ ព្រមទាំងកិច្ចពិភាក្សាសំខាន់ៗចំនួន ៤ ស្ដីពី៖ 
១-គម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ច និងយន្តការបរធនបាលកិច្ចក្នុងការទាក់ទាញវិនិយោគ
២-ការបង្កើតបរធនបាលកិច្ចគ្រួសារក្នុងបរិបទសង្គមកម្ពុជា
៣-ការគ្រប់គ្រងហានិភ័យ និងកិច្ចគាំពារវិនិយោគិន
៤-ការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។
ជារួម វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” បានបង្ហាញពីសមិទ្ធផល និងសក្តានុពលរបស់វិស័យបរធនបាលកិច្ច ព្រមទាំងបានបង្កើតជាវេទិកាសម្រាប់រាជរដ្ឋាភិបាល និយ័តករ វិស័យឯកជន និងអ្នកជំនាញ រួមគ្នាផ្លាស់ប្ដូរទស្សនៈ និងផ្ដល់អនុសាសន៍ដែលអាចអនុវត្តបាន ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រកបដោយភាពធន់ ទំនុកចិត្ត និងចីរភាព។
វេទិកា​នេះ​ មានគោលបំណងផ្សព្វផ្សាយគោលនយោបាយ​របស់រាជរដ្ឋាភិបាល​  យន្តការបរធនបាលកិច្ចក្នុង​ក្របខណ្ឌ​គោលនយោបាយ​ ដើម្បីគាំទ្រ​ និង​ ទាក់ទាញ​វិនិយោគិនមក​កម្ពុជា​ និងដើម្បីប្រមូលផ្ដុំថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង ផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍អនុវត្ត ព្រមទាំងរួមគ្នាកំណត់ទិសដៅសម្រាប់បន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង
នាព្រឹកថ្ងៃច័ន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំក្នុងកិច្ចប្រជុំជីវភាពផ្ទៃក្នុងមន្ទីរ និងបូកសរុបលទ្ធផល​ការងារប្រចាំខែកក្កដា ឆ្នាំ​២០២៦ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាពប្រចាំខែ និងលើកទិសដៅសម្រាប់ខែ​បន្ទាប់ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត៕
កិច្ចប្រជុំនេះដែរ ក្នុងគោលបំណង៖
- ពង្រឹងវិន័យការងារប្រចាំថ្ងៃ
- បញ្ហាប្រឈមនានា
- មតិយោបល់ចូលរួមតាមការិយាល័យ
- ផ្សេងៗ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត របស់មន្ទីរផែនការខេត្តបាត់ដំបង
ខេត្តបាត់ដំបង, នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ក្រោមការរៀបចំដោយមន្ទីរផែនការខេត្តបាត់ដំបង និងដឹកនាំដោយ លោក អ៊ីុវ កុសល ប្រធានមន្ទីផែនការខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តបាត់ដំបង។ កម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំអគារ E រដ្ឋបាលខេត្តបាត់ដំបង និងមានការរអញ្ជើញចូលរួមពី លោក លោកស្រី តំណាងទីចាត់ការផែនការនិងវិនិយោគខេត្ត លោក លោកស្រី ប្រធាន អនុប្រធានតំណាង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ប្រធានការិយាល័យផែនការគាំទ្រឃុំសង្កាត់ក្រុងស្រុក និងមន្ត្រីជំនាញនៃមន្ទីរផែនការខេត្ត ប្រមាណ ៦៩នាក់ ក្នុងនោះស្រី២០នាក់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តបាត់ដំបង ជូនដល់មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុង/ស្រុក ប្រធានការិយាល័យផែនការគាំទ្រ ឃុំ/សង្កាត់/ក្រុង/ស្រុក៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្តីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុកនិងការនាំចេញ នៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ.ស.២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំ និងចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុកនិងការនាំចេញ ក្រោមការដឹកនាំរបស់ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។​ កិច្ចប្រជុំនេះ ធើ្វឡើងនៅសាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពី ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក លោកស្រី តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ និងមានការចុះជួបសហគ្រាសផលិតជីសរីរាង្គ ប៊ុត សុធី ដោយផ្ទាល់ បន្ទាប់ពី កិច្ចប្រជុំពិភាក្សានេះរួចរាល់ ។ 
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្នុងគោលបំណងសិក្សាវាយតម្លៃលើស្ថានភាពផលិតកម្ម ចំណីសត្វ និងជីកសិកម្មសម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ ក្នុងខេត្តបាត់ដំបង រួមមាន៖
- វាយតម្លៃស្ថានភាពផលិតកម្មចំណីសត្វ និងជីកសិកម្ម
- វិភាគសមត្ថភាពផលិត បរិមាណផល
- សិក្សាវត្ថុធាតុដើម ខ្សែសង្វាក់ផ្គត់ផ្គង់ និងថ្លៃដើមផលិតកម្ម
- តម្រូវការប្រើប្រាស់ និងការផ្គត់ផ្គង់ចំណីសត្វ និងជីកសិកម្ម
- វិភាគលើស្ថានភាពពាណិជ្ជកម្ម និងសក្តានុពលទីផ្សារ
- កំណត់បញ្ហាប្រឈម និងផ្តល់អនុសាសន៍គោលនយោបាយសម្រាប់លើកកម្ពស់ផលិតកម្មក្នុងស្រុក និងការនាំចេញ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ការពិនិត្យ និងប្រគល់-ទទួលលើគម្រោងមូលនិធិស្រុកឆ្នាំ២០២៦ របស់ស្រុករុក្ខគិរី ខេត្តបាត់ដំបង
នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២៦, លោក យក់ រិទ្ធិយា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង ព្រមទាំង លោកអនុប្រធានការិយាល័យ ១រូប បានចូលរួមពិនិត្យ និងប្រគល់-ទទួលលើគម្រោងមូលនិធិស្រុកឆ្នាំ២០២៦ របស់ស្រុករុក្ខគិរី ខេត្តបាត់ដំបង លើការងារជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ ០១ខ្សែ និងការដាក់លូកាត់ផ្លូវ ចំនួន០៣កន្លែង និងការងារស្ដារប្រឡាយដី ០១ខ្សែ ព្រមទាំងដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង។
ដោយដំណើរការនៃការប្រគល់-ទទួលត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗដូចខាងក្រោម៖
១-ការបង្កើតគណៈកម្មាធិការ៖ រដ្ឋបាលស្រុកត្រូវបង្កើតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃដើម្បីពិនិត្យលើសំណុំបែបបទនៃការសាងសង់
២-ការចុះត្រួតពិនិត្យផ្ទាល់៖ ក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញត្រូវចុះពិនិត្យមើលគុណភាពសំណង់ ទំហំ និងទីតាំងជាក់ស្តែង ធៀបនឹងលក្ខខណ្ឌបច្ចេកទេសក្នុងកិច្ចសន្យា
៣-កំណត់ហេតុប្រគល់-ទទួល៖ បើការសាងសង់អនុវត្តបានត្រឹមត្រូវ ភាគីទាំងពីរ (រដ្ឋបាលស្រុក និងក្រុមហ៊ុនទទួលការ) ត្រូវចុះហត្ថលេខាលើ កំណត់ហេតុប្រគល់-ទទួលបច្ចេកទេស៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្តីពី “គណនេយ្យសាធារណៈ“ សម្រាប់រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្តីពី “គណនេយ្យសាធារណៈ“ សម្រាប់រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង-ស្រុក នៃខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ក្រោ​មធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។​ 

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង​ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងជាតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោក លោកស្រី រដ្ឋបាលក្រុង-ស្រុក នៃខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ផងដែរ។ 

សម្រាប់​វគ្គបណ្តុះបណ្តាល និងវិក្រឹតការ​ស្តីពីគណនេយ្យសាធារណៈ​នេះ មាន​ប្រធានបទសំខាន់ៗដែលសិក្ខាកាមត្រូវសិក្សា និងស្វែងយល់រួមមាន៖
១-ការអនុវត្តនីតិវិធីនៃការទូទាត់ថវិកា៖ យល់ដឹងពីការប្រើប្រាស់ប្រាក់បុរេប្រទាន ប្រាក់កម្រិត និងការទូទាត់ផ្សេងៗឲ្យស្របតាមច្បាប់ការគ្រប់គ្រង 
២-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ៖ ការចងក្រងឯកសារគណនេយ្យ ការកត់ត្រា និងការធ្វើរបាយការណ៍បិទបញ្ជីឱ្យបានត្រឹមត្រូវតាមស្តង់ដារ
៣-ក្រមសីលធម៌ និងការទទួលខុសត្រូវ៖ ការពង្រឹងតួនាទីភារកិច្ចរបស់រជ្ជទេយ្យករ ដើម្បីធានានូវតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិការដ្ឋ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំបើកសំណុំឯកសារស្នើដេញថ្លៃគម្រោងមូលនិធិស្រុក ឆ្នាំ២០២៦
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា គ.ស.២០២៦, លោក ឈឿន សុនណាន អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំបើកសំណុំឯកសារស្នើដេញថ្លៃគម្រោងមូលនិធិស្រុក ឆ្នាំ២០២៦ លើការងារជួសជុលផ្លូវបេតុងអាមេ នៅភូមិគោកក្ដួច ឃុំតាពូង និងនៅភូមិថ្មគោលជើង ឃុំតាម៉ីន និងការងារតំឡើងសូឡាតាមដងផ្លូវសាធារណ: ស្ថិតនៅភូមិកគោរណ៍ ឃុំជ្រៃ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំបើកឯកសារដេញថ្លៃចំនួន ២គម្រោង នៅសាលប្រជុំ សាលាស្រុកសង្កែ ខេត្តបាត់ដំបង
ស្រុកសង្កែ ខេត្តបាត់ដំបង, នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា គ.ស.២០២៦, លោក យក់ រិទ្ធិយា អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង អមមន្ត្រីជំនាញ ១រូប បានចូលរួមកិច្ចប្រជុំបើកឯកសារដេញថ្លៃ ចំនួន ២គម្រោង នៅសាលប្រជុំ សាលាស្រុកសង្កែ ខេត្តបាត់ដំបង លើការងារជួសជុលពង្រីកផ្លូវថ្មម៉ិចប្រវែង៣០០ម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស ភូមិបេងដល់ ភូមិអន្លង់វិល និងការងារជួសជុលផ្លូវគ្រួសធម្មជាតិ ១ខ្សែប្រវែង២២០០ម៉ែត្រ ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធាន ក.ក.យ. តាមរយៈ Video conference system (ZOOM App)
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា គ.ស.២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកម្មវិធីផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធាន ក.ក.យ. តាមរយៈ Video conference system (ZOOM App)៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
យុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន»
មន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង។
‎​កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរព័ត៌មាន តំណាងរដ្ឋបាលក្រុងកំពង់ឆ្នាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ១,០០០នាក់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
‎គួរបញ្ជាក់ផងដែរថា ចាប់តាំងពីយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ រហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ នេះ មន្ទីរព័ត៌មានរាជធានី-ខេត្ត បានរៀបចំយុទ្ធនាការដោយបានចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់វិទ្យាល័យ និងអនុវិទ្យាល័យរួចមកហើយ។ សកម្មភាពនេះបានគ្របដណ្តប់លើរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនរួមមាន៖ ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប បាត់ដំបង និងខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ យុទ្ធនាការនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយឱ្យបានគ្រប់រាជធានី-ខេត្តទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធគាំពារសង្គមសម្រាប់មន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video conference system (ZOOM App)
ខេត្តបាត់ដំបង, នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា គ.ស.២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធគាំពារសង្គមសម្រាប់មន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video conference system (ZOOM App)៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 434