ជ្រើសរើសភាសា: Khmer Khmer English English

ដំណឹង និងព្រឹត្តិការណ៍ថ្មីៗ



កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS ជំនាន់ថ្មី”
រាជធានីភ្នំពេញ, នាព្រឹកថ្ងៃពុធ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, លោក ទឺ រិទ្ធីសក្តិ អនុប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុង កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS ជំនាន់ថ្មី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ កម្មវិធីនេះដែរ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង រដ្ឋបាលស្រុក និងមន្រ្តីជំនាញជាង ៤០០ រូប ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី អត្ថប្រយោជន៍ និង ការត្រៀមរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធ ជូនរដ្ឋបាលស្រុក ដែលនៅសេសសល់ ប្រកបដោយភាពរលូន និង ជោគជ័យតាមការគ្រោងទុកផងដែរ ។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលស្រុកទាំង ១១៥ បន្ថែម អំពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការបណ្តុះបណ្តាល និង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឆ្ពោះទៅការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុងនៅដើមឆ្នាំ ២០២៧៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពីវិធីសាស្ត្រវិភាគ SWOT និងកាលវិភាគនៃការរៀបចំរបាយការណ៍ សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត
ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦, លោកស្រី ស៊ឺង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមលោកស្រីអនុប្រធានការិយាល័យ ១រូប បានចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពីវិធីសាស្ត្រវិភាគ SWOT និងកាលវិភាគនៃការរៀបចំរបាយការណ៍ សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ.។
សិក្ខាសាលានេះដែរ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Courtyard By Marriott Siem Reap ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥ផងដែរ។
សិក្ខាសាលារៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងកសាងសមត្ថភាព ក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញការធ្វើបច្ចុប្បន្នកម្មទិន្នន័យរបាយការណ៍វិភាគ SWOT និងតារាងសង្ខេបសូចនាករទិន្នន័យសង្គម-សេដ្ឋកិច្ច៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល”
ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦, លោក ញ៉ុក ធាង អនុប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់អង្គភាពនៅថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ តំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ 
សិក្ខាសាលានេះដែរ ធ្វើឡើងនៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន អនុប្រធានផ្នែក, ប្រធាន អនុប្រធាននាយកដ្ឋាន, ប្រធាន អនុប្រធានការិយាល័យ, សមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការ ព្រមទាំងជនបង្គោលការងារពិការភាព មកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សាខារតនាគារខេត្ត, សាខាគយនិងរដ្ឋករខេត្ត, សាខាពន្ធដារខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តមណ្ឌលគិរី, និងខេត្តរតនគិរី សរុបចំនួន ២០០ នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង រៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តការងារពាក់ព័ន្ធនឹងពិការភាព ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ
រាជធានីភ្នំពេញ, នៅរសៀលថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង អមដោយលោកស្រីប្រធានការិយាល័យ ១រូប បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្រោ​មធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ. ។​ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ​ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ សរុបប្រមាណ ១២០ រូប ផងដែរ ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងលទ្ធផលគន្លឹះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើស្ថានភាព និងតម្រូវការជាក់ស្ដែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស.២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំពិភាក្សាលើស្ថានភាព និងតម្រូវការជាក់ស្ដែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ កិច្ចប្រជុំនេះ ធើ្វឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន ព្រមជាមួយបណ្ដាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ផងដែរ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្នុងគោលបំណងអនុវត្តវិធានការបន្ទាន់ឆ្លើយតបចំពោះការបាត់បង់ក្របខណ្ឌមន្ត្រីរាជការនៅបណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដោយកត្តាចូលនិវត្តន៍ មរណភាព លាឈប់ និងស្ថានភាពប្រែប្រួលរដ្ឋបាលផ្សេងៗជាដើម ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការកំណត់ឱ្យច្បាស់លាស់អំពីតម្រូវការធនធានមនុស្ស ធៀបនឹងទំហំការងាររបស់អង្គភាពជាក់ស្តែង ដើម្បីអនុវត្តមុខងារភារកិច្ចនិងធានានិរន្តរភាពការងាររបស់បណ្តាអង្គភាព៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ, នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ កិច្ចប្រជុំនេះ ធើឡើងនៅសាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង២៥ រាជធានី-ខេត្ត ផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត
រាជធានីភ្នំពេញ, នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស.២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង អមដោយលោកស្រីប្រធានការិយាល័យ ១រូប បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុរាជធានី-ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ក្រោ​មធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ. ។​ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅសាលប្រជុំសណ្ឋាគារ Raffles Phnom Penh​ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងជាតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥ ផងដែរ ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងលទ្ធផលគន្លឹះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកា ឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញ
រាជធានីភ្នំពេញ, នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា គ.ស.២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកា ឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់ ឯកឧត្តមរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានកម្មវិធីនៃអង្គភាពថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងលើគម្រោងថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ, នាថ្ងៃអង្គារ-ព្រហស្បតិ៍ ៨រោច-១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧-០៩ ខែកក្កដា គ.ស.២០២៦ នៅសណ្ឋាគារភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ អមលោកស្រីអនុការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងលើគម្រោងថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដែរ ធ្វើឡើងរយៈពេល ២ថ្ងៃកន្លះ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ទៅតាមតារាងកាលវិភាគកិច្ចប្រជុំ និងក្រុមការងារថវិកាកម្រិតបច្ចេកទេសផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី- ខេត្តទាំង២៥ និងរៀបចំវេចខ្ចប់តួលេខថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាស្តីពី ការតម្រង់ទិសលើការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី-ខេត្ត
ខេត្តព្រះសីហនុ, នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០២៦​ នៅខេត្តព្រះសីហនុ, លោកស្រី ស៊ឹង ពៅរតនាមុនី ប្រធានការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន អមលោកស្រីអនុការិយាល័យ ១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាស្តីពី ការតម្រង់ទិសលើការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា​អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងលោក លោកស្រីតំណាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ រាជធានី-ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។ សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណង ការចែករំលែកបទពិសោធន៍ស្តីពីការប្រមូលទិន្នន័យ និងចងក្រងស្ថិតិ : 
-ចែករំលែកការយល់ដឹងអំពីច្បាប់ស្ថិតិ និង ក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធ
-ចែករំលែកបទពិសោធន៍នៃការប្រមូលរៀបចំចងក្រង ស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ពង្រឹងកិច្ចសហការជាមួយស្ថាប័នផលិតស្ថិតិ ផ្លូវការថ្នាក់មូលដ្ឋាន
-សម្រួចទស្សនាទានក្នុងការរៀបចំស្ថិតិផ្លូវការថ្នាក់មូលដ្ឋាន៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០២ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ និងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ, នាថ្ងៃទី២២-២៦ ខែមិថុនា គ.ស. ២០២៦, លោក ស យ៉ាត់សេន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក ទៀង ចំណាន អនុប្រធានការិយាល័យថវិកា នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ និងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ដែលមានរយៈពេល ៥ថ្ងៃពេញ។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រី និងផ្ដោតលើការយល់ដឹងស្នូលសំខាន់ៗមួយចំនួនរួមមាន ការអនុវត្តការងារលទ្ធកម្មសាធារណៈ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការអនុវត្តការងារថវិកា និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ការយល់ដឹងពីវិធាន បទប្បញ្ញត្តិ, ការងាររដ្ឋបាលសាធារណៈ និងការយល់ដឹងពីគោលនយោបាយសេដ្ឋកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”
រាជធានីភ្នំពេញ, នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា គ.ស. ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ សិក្ខាសាលាផ្សព្វផ្សាយនេះដែរ ធ្វើឡើងនៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ និងមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
១-ការពង្រឹងការអនុវត្តច្បាប់៖ លើកកម្ពស់ការគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទឱ្យស្របតាមច្បាប់ សំដៅទប់ស្កាត់រាល់សកម្មភាពល្មើស និងបទល្មើសបច្ចេកវិទ្យា
២-ការប្រយុទ្ធប្រឆាំងអំពើឆបោក៖ ដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការតឹងរ៉ឹង ដើម្បីការពារកម្ពុជាពីការក្លាយជាទីតាំង ឬគោលដៅនៃក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ (Cyber Scams)
៣-កិច្ចសហការ៖ ជំរុញកិច្ចសហការរវាងស្ថាប័នរដ្ឋ និងប្រតិបត្តិករល្បែងពាណិជ្ជកម្មស្របច្បាប់ ក្នុងការចែករំលែកព័ត៌មាន និងបង្ក្រាបការលួចលាក់ធ្វើអាជីវកម្មខុសច្បាប់៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាពង្រឹងសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត លើការពិនិត្យ និងផ្តល់យោបល់លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត(អ.គ.វ.រ.ខ)
ខេត្តសៀមរាប, នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា គ.ស.២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមប្រធានការិយាល័យ ១រូប និងអនុប្រធានការិយាល័យ ១រូប បានចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត លើការពិនិត្យ និងផ្តល់យោបល់លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ) ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម សុខធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន។ សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារ Empress Angkor Hotel ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលខេត្ត អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ សរុបចំនួន ១៧ មន្ទីរ-អង្គភាពជាសមាជិក ។ 
គោលបំណង និងសារៈសំខាន់នៃសិក្ខាសាលាសិក្ខាសាលានេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងការពិនិត្យសំណើនានា លើការផ្តល់ការបណ្តុះបណ្តាលស៊ីជម្រៅលើនីតិវិធីនៃការពិនិត្យ និងវាយតម្លៃសំណើនាំចូលសម្ភារៈសាងសង់ បរិក្ខារផលិតកម្ម និងធាតុចូលផ្សេងៗ។ ម្យ៉ាងទៀតយន្តការលើកទឹកចិត្ត ដោយផ្តោតលើការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ដែលបានចុះបញ្ជីនៅថ្នាក់ក្រោមជាតិ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ, នាថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា គ.ស.២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ក.ថ.អ។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីតម្រង់ទិសលើការរៀបចំថវិកា ក្នុងន័យបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការរៀបចំថវិកាប្រចាំឆ្នាំ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:របស់រាជធានី-ខេត្ត
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋគារ Le Royal, មន្ត្រីជំនាញ ចំនួន ០២រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:របស់រាជធានី-ខេត្ត ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ និងមានការអញ្ជើញចូលរួមពីតំណាង មកពីអង្គភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥  និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តផងដែរ។ កិច្ចប្រជុំត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីពិនិត្យភាពខ្លាំងនិងភាពខ្សោយនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពី ”វិធីសាស្ត្រតាមដាន និងវាយតម្លៃ”
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រឹសអង្គរ ខេត្តសៀមរាប, លោកស្រី ហេង សុទុនី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមន្ត្រីជំនាញ ១រូប បានចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពី ”វិធីសាស្ត្រតាមដាន និងវាយតម្លៃ” ក្រោមអធិបតីភាព ឯកឧត្ដម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក។
ក្នុងគោលបំណងពិនិត្យលើ៖
-​ ក្របខ័ណ្ឌ និងវិធីសាស្រ្តនៃការតាមដាន និងវាយតម្លៃ គណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា អគ្គលេខាធិការដ្ឋាន (គ.ជ.ផ.ក) ។ 
- ក្របខ័ណ្ឌ និងវិធីសាស្ត្រនៃការតាមដាន និង វាយតម្លៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ 
- ក្របខ័ណ្ឌ និងវិធីសាស្រ្តនៃការតាមដាន និងវាយតម្លៃរបស់ក្រសួងផែនការ ។ 
- ទស្សនាទាន និងសនិទានអំពីគុណភាពទិន្នន័យ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាលាជាតិគយ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួម ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ និងជាប្រធានសមាជិកកិត្តិយស សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ និងឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានប្រតិបត្តិសមាគម។ ពិធីសំណេះសំណាលនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងនិវត្តជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបអ្នកចូលរួមប្រមាណជិត ៥០០ រូប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីតំណាង លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ និងក្នុងគោលបំណងបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាព ប្រចាំត្រីមាសទី១ និងត្រីមាសបន្ត ក្នុងឆ្នាំ២០២៦ និងបង្កើនគណនេយ្យភាពរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ នៃកសហវ. និងជាសហប្រធានគណៈកម្មការអន្តរក្រសួង។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១- បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈម នៃការធ្វើប័ណ្ណ​​​កម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គ.ដ.ប.អ.)
២- ពិនិត្យ និងពិភាក្សាលើតម្រូវការនៃការប្រមូល​ផ្ដុំ​ទិន្នន័យលម្អិត និងព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងទីតាំងដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួល ពិនិត្យ និងលើកស្នើជាដំណោះស្រាយ
៣- ពិភាក្សា និងដាក់ចេញជាផែនការសកម្មភាពរបស់ ក្រុមការងារ នៃ គ.ដ.ប.អ និង​ គណៈកម្មការចំពោះកិច្ចតាមរាជធានី ខេត្ត ដើម្បីចុះ​សម្រប​​សម្រួល គាំទ្រ និងដោះស្រាយ​នៅតាមមូលដ្ឋាន។
កិច្ចប្រជុំ​​នេះដែរ មានការអញ្ជើញ​ដឹកនាំវេទិការពិភាក្សា​ និងសុន្ទរកថាបិទ ដោយ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ នៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និងជាសហប្រធាន​ គ.ដ.ប.អ. ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត មុន្នី រដ្ឋលេខាធិការ កសហវ. , ឯកឧត្តម សួន សូផា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​រាជធានី-ខេត្ត សរុបប្រមាណ ២៥០នាក់៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ
នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ “គ.ប.ទ.” ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោក លោកស្រី តំណាងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ នៅថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋានទាំង ២៥ រាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លេខាធិការដ្ឋាន គ.ប.ទ. និង មន្រ្តីជំនាញពាក់ព័ន្ធ ដោយមានអ្នកចូលរួមប្រមាណ ៣៥០ រូប ។

កិច្ចប្រជុំពិភាក្សានេះដែរ ក្នុងគោលបំណង៖
១). តាមដាន និង ត្រួតពិនិត្យលើវឌ្ឍនភាព និង បញ្ហាប្រឈម នៃការគ្រប់គ្រង់ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, 
២). ដាក់ចេញវិធានការដោះស្រាយបញ្ហាប្រឈម
៣). ទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 99